កិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការដាក់ឲ្យអនុវត្តកិច្ចព្រមព្រៀងសាជីវកម្មសម្រាប់មុខចំណាយជួលទីតាំងរៀបចំវគ្គបណ្ដុះបណ្ដាល កិច្ចប្រជុំសិក្ខាសាលា និងសន្និសីទ ចំណាយទិញសំបុត្រយន្តហោះ និងចំណាយជួសជុលរថយន្ត
រសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោក អ៊ុន វីលីយ៉ា តំណាងលោក ឈួន ខេមរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែង រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធក្នុងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការដាក់ឲ្យអនុវត្ត កិច្ចព្រមព្រៀងសាជីវកម្មសម្រាប់មុខចំណាយជួលទីតាំងរៀបចំវគ្គបណ្ដុះបណ្ដាល កិច្ចប្រជុំ សិក្ខាសាលា និងសន្និសីទ ចំណាយទិញសំបុត្រយន្តហោះ និងចំណាយជួសជុលរថយន្ត។ ដែលប្រព្រឹត្តទៅនៅសាលប្រជុំតូចមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត តាមរយៈប្រព័ន្ធសន្និសីទវីដេអូZoom ។
ព័ត៌មានទាក់ទង